ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សូខន ឬទ្ធីគុណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ អមដំណើរជាមួយរួមមានឯកឧត្តម លោក អនុប្រធានក្រុមការងារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណ:អភិបាលស្រុក និងសហការីមួយចំនួនទៀត បានអញ្ជើញដឹកនាំចែកស្រូវពូជចំនួន ៤00បេ ស្មើនិង២0,000គីឡូក្រាម ដើម្បីផ្ទៃដីស្រូវរដូវប្រាំងខូចខាតដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គលើកទី២ ចំនួន ៣១២,២ហិកតា ជូនដល់ប្រជាពលរដ្ឋ ៤៥៥គ្រួសារ មកពី ៣ឃុំ គឺឃុំអំពិលតាពត មៀន និងឃុំព្រះធាតុ ស្មើនឹង ១៧ភូមិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម