ដាំត្រសក់ចំណារនិងប៉េងប៉ោះរបស់ប្រជាកសិករនៅ ស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២០
170
នាព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឆ្លៀតឱកាសចូលរួមពិធីចែកពូជស្រូវដល់ជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងសហការី បានចូលសួរសុខទុក្ខនិងពិនិត្យការដាំត្រសក់ចំណារនិងប៉េងប៉ោះរបស់ប្រជាកសិករនៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ដែលកំពុងសស្រាក់ស្រាំដាំនិងប្រមូលផលបន្លែរដូវប្រាំង។
+-កសិករ សុខ ឡាយ(088 70 53 748) ដាំត្រសក់ចំណារលើផ្ទៃដី ៣០អារ កំពុងប្រមូលផលត្រសក់រយៈពេលមួយសប្តាហ៍មកហើយដោយបេះបានប្រមាណ ២៥០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ២០០រៀល/គ.ក្រ។ ត្រសក់នេះ នឹងអាចប្រមូលផលបានក្នុងរយៈពេលមួយសប្តាហ៍ទៀត តែបរិមាណផលនឹងថយចុះបន្តិចម្តងៗ។
+-កសិករ ជា វឿនចាប់ផ្តើមដាំប៉េងប៉ោះលើផ្ទៃដី ៣០អារ។
ក្នុងការចុះជួបកសិករនាពេលនេះ លោកប្រធានមន្ទីរ និងសហការី បានផ្តល់ការតម្រង់ទិសមួយចំនួន ៖
១-ចំពោះត្រសក់ ក្រោយពេលប្រមូលផល ត្រូវកាប់ដើមនិងប្រមូលហាលដុតចោល កម្ទេចពពួកសត្វល្អិតចង្រៃបំផ្លាញឲ្យបានឆ្ងាយពីចម្ការដែលកំពុងឬត្រូវដាំបន្លែបន្ត ដើម្បីបំបាត់ប្រភពចម្លងជំងឺ
-ប៉េងប៉ោះ កសិករត្រូវគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ ជៀសវាងជោគពេកបណ្តាលឲ្យជាំទឹក កើតរោគផ្សិតនៅគល់ប៉េងប៉ោះ ធ្វើឲ្យប៉េងប៉ោះ ញមស្លឹកបន្តិចម្តងៗរហូតងាប់តែម្តង
-កសិករ ត្រូវប្រើប្រភេទទុយោតំណក់ ដែលសន្សំសំចៃទឹក គ្រប់គ្រងទឹកបានល្អ និងងាយបង្ហូរជីតាមទឹកតំណក់នោះ
-មិនត្រូវដាំដំណាំថ្មីនៅក្បែរប្រភេទដំណាំដែលសម្បូរណ៍តែមួយ ព្រោះដំណាំថ្មីងាយនឹងទទួលរងនូវជំងឺតាមរយ:សត្វល្អិតដែលមាននៅទីនោះស្រាប់ ជាពិសេសពពួករុយស ដែលវាជាភ្នាក់ងារចម្លងជំងឺម៉ូសាអុិច ធ្វើឲ្យប៉េងប៉ោះ មានជំងឺដែរ។ ករណីមិនអាចចៀសបាន កសិករត្រូវដាំ ដំណាំអន្ទាក់ដើម្បីទប់ស្កាត់ពពួករុយស ចៃ មមាចខៀវ ដែលជាភ្នាក់ងារចម្លងរោគ (វីរុស) ដូចជាស្តេចស្មៅ (King Grass) និងពោតជាដើមនៅជុំវិញចម្ការ ជាប្រយោជន៍ជាសំបុកឲ្យពពួកសត្វល្អិតទាំងនោះរស់នៅ និងលាងសម្អាតទឹកមាត់របស់ពួកវា។
ចំនួនអ្នកចូលទស្សនា
Flag Counter