ចុះពិនិត្យស្ថានភាពស្រូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់ទឹកនៅភូមិកំពង់រាំង នៅស្រុកតំបែរ
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
168

រសៀលថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយលោកអភិបាលស្រុកតំបែរនិងសហការី ចុះពិនិត្យស្ថានភាពស្រូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់ទឹកនៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ លើផ្ទៃដីប្រមាណ ១០ហិកតា។ តាមការសាកសួរទឹកជន់រយៈពេលខ្លី ខូចបន្តិចបន្តួច ហើយកសិករបាននិងកំពុងរៀបចំដីសម្រាប់បង្កបង្កើនផលឡើងវិញ។
លោកប្រធានមន្ទីរ និងសហការី បន្តចុះជួបពិគ្រោះលើការស្នើសុំឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីពង្រីកផលិតកម្មកសិកម្មនិងបានសាកសួរពីការដាំដុះ បញ្ហាប្រឈម ជាមួយថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ នៅ ភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ មានអ្នកចូលរួមចំនួន ១៧នាក់ ក្នុងនោះស្រីចំនួន ៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter