ចុះពិនិត្យស្រូវរដូវប្រាំងរងការខូចខាតនៅឃុំជីរោទិ៍ទី២ នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
135
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០នេះដែរ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ បានបន្តចុះពិនិត្យស្រូវរដូវប្រាំងរងការខូចខាតនៅឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមសេចក្តីរាយការណ៍ ស្រូវរដូវប្រាំង(ស្រូវប្រដេញទឹក) ៣ភូមិក្នុងឃុំជីរោទិ៍ទី២ រងផលប៉ះពាល់និងខូចខាត ៩៤ហិកតា ស្មើនឹង ៩៩គ្រួសារ។ ស្រូវដែលខូចខាតនេះ ជាប្រភេទស្រូវពង្រោះ ដូចបណ្តាឃុំដទៃដែរ ដោយជំនន់ទឹកភ្លៀងនិងជំនន់លើកទី២ពីទឹកទន្លេមេគង្គ។ ហេតុនេះ ឯកឧត្តម បាន សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យទីតាំងដែលមានព្រោះគ្រាប់ស្រូវ ហើយត្រូវជន់លិចពិតប្រាកដ រួចស្រង់ស្ថិតិនិងសិក្សាពីប្រភពទឹកស្រោចស្រពក្នុងការដាំស្តារឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
ចំនួនអ្នកចូលទស្សនា
Flag Counter