ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយមានការគាំទ្រពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្រេចចាត់តាំង
-លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកមេមត់
ដឹកនាំសម្បទានិក នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន១៦នាក់ ស្រី១០នាក់ ចុះទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីការដាំដុះដំណាំបន្លែនិងចិញ្ចឹមសត្វ នៅស្រុកក្រូចឆ្មារ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ដែលក្នុងនោះរួមមាន៖
១.ទស្សនកិច្ចសិក្សាពីការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ
របស់សហគមន៍កសិកម្ម ក្ដីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ។
២.ទស្សនកិច្ចសិក្សាពីផលិតកម្មភ្ញាស់កូនមាន់និងចិញ្ចឹមមាន់ស្រែ របស់កសិករ ឈៀង ម៉េត នៅឃុំត្រពាំងព្រីង ស្រុកតំបែរ។
៣.ទស្សនកិច្ចសិក្សាពីការចិញ្ចឹមត្រីអណ្ដែងក្នុងអាងប្លាស្ទិច និងការចិញ្ចឹមទាកាប៉ា របស់កសិករ ស្រ៊ុន ងន់ស្រេង នៅឃុំត្រពាំងព្រីង ស្រុកតំបែរ។
នៅក្នុងការទស្សនកិច្ចសិក្សានេះ មានការបង្ហាញបច្ចេកទេស ដោយប្រធានសហគមន៍កសិកម្ម ក្ដីសង្ឃឹមកសិករ និងកសិករជាម្ចាស់ផលិតកម្ម និងត្រី នៅបច្ចេកទេសជាច្រើនដែលសម្បទានិកបានដឹងមួយចំនួន និងមួយចំនួនទៀតជាបច្ចេកទេសថ្មី ដែលអាចជួយឲ្យពួកគាត់យកបច្ចេកទេសទាំងនេះទៅអនុវត្តនិងកែលំអរបន្ថែមទៀតសម្រាប់ការងារកសិកម្មរបស់ពួកគាត់។
ជាមួយគ្នានេះដែរ ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សា យើងឃើញថា សម្បទានិកមានការចាប់អារម្មណ៍ខ្លាំង ទៅលើបច្ចេកទេសបណ្ដុះកូនដំណាំនៅក្នុងផ្ទះសំណាញ់ និងការបង្កាត់មាន់តាមបែបសិប្បនិម្មិត និងធ្វើឲ្យពួកគាត់ចង់អនុវត្តតាមបច្ចេកទេសទាំងនេះ។
ជាចុងក្រោយក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចសិក្សា បានផ្ដាំផ្ញើរដល់សម្បទានិកដែលបានចុះទស្សនកិច្ចសិក្សាថ្ងៃនេះ ក្រោយពីត្រឡប់ទៅវិញ យកបច្ចេកទេសទាំងនេះទៅអនុវត្តនៅក្នុងគ្រួសារដើម្បីបានមុខរបរនិងប្រាក់ចំណូលបន្ថែម ជាពិសេសផ្សព្វផ្សាយបច្ចេកទេសទៅដល់សម្បទានិកផ្សេងៗទៀត។