ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសម្របសម្រួលវេទិកាស្តីពី មុខជំនួញដំណាំដំឡូងមី និងស្វាយចន្ទី របស់សម្បទានិក ក្នុងអនុវត្តសកម្មភាពគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហ៊ាន២ នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដោយវេទិកាមានការអញ្ជើញចូលរួមពីលោកមេឃុំជាំក្រវៀន លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ លោកមេភូមិ ឈ្មួញប្រមូលទិញដំឡូងមី ស្វាយចន្ទី អាជីវករលក់ជីថ្នាំកសិកម្ម និងសម្បទានិក ចូលរួមក្នុងវេទិកាសរុបចំនួន៣៨នាក់ ក្នុងនោះស្រី១៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម