ចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ នៅក្រុងសួង
ចេញ​ផ្សាយ ២៧ តុលា ២០២០
148
នាព្រឹកថ្ងៃដដែល ១៩ តុលា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញ បានបន្តចុះពិនិត្យការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ គាំទ្រដោយគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ របស់កសិក យី យៀត រនៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ដែលកំពុងដាំដុះ និងប្រមូលផលស្ពៃក្រញាញ់ ហើយគាត់អាចលក់បានក្នុង១គីឡូក្រាម ៥ ០០០រៀល។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ និងសហការី បានណែនាំតម្រង់ទិសបន្ថែមមួយចំនួន ៖
-ត្រូវភ្ជួររាស់ ហាលដី ឲ្យបានល្អ បន្ទាប់ពីប្រមូលផលរួច
-ធ្វើការសំអាតស្មៅ កម្ទេចកម្ទីបន្លែ ក្នុងផ្ទះសំណាញ់ឲ្យបានស្អាត ជៀសវាងរលួយ កកើតជាផ្សិត
-រៀបចំរងដំណាំឲ្យត្រង់និងខ្ពស់ឲ្យដីស្រស់ទឹកល្អ កុំឲ្យដំណាំជាំទឹក
-ប្រើប្រព័ន្ធស្រោចស្រពដំណក់ ដើម្បីសន្សំសំចៃទឹក ងាយស្រួលដាក់ជីបំប៉ន និងកាត់បន្ថយពពួកផ្សិត ដោយសារជាំទឹក ឬ លើសទឹក
-ប្រើប្រាស់អន្ទាក់ពណ៌លឿង ដើម្បីចាប់សត្វល្អិតក្នុងផ្ទះសំណាញ់
-ត្រូវរៀបចំទ្វារ ចេញចូលផ្ទះសំណាញ់ ឲ្យបានជិតល្អ ដើម្បីកុំឲ្យសត្វល្អិតចូលបាន
-កុំដាំញឹកពេក គួរដាំគម្លាតគុម្ពយ៉ាងហោច២តឹក ធ្វើឲ្យស្ពៃដុះលូតលាស់បានធំល្អ
-ប្រើប្រាស់ជីឲ្យស្របតាមបទដ្ឋានបច្ចេកទេសនិងតាមតម្រូវការនៃដំណាក់កាលរបស់បន្លែ។
ចំនួនអ្នកចូលទស្សនា
Flag Counter