កិច្ចសិក្សាដកស្រង់បទពិសោធន៍រវាងកសិក-កសិករ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រី ស្រុកតំបែរ
ចេញ​ផ្សាយ ២៧ តុលា ២០២០
370

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
លោកសេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ និងសហការី លោកស្រី ឡាត់សូភារី សហការជាមួយ លោក ស៊ន លីហ៊ាង ប្រធានសម្របសម្រួលកម្មវិធី Aspire ស្រុកតំបែរ និងកញ្ញា ឈា ម៉ាច ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទឹកជ្រៅ បានសម្របសម្រួលទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍រវាងកសិក-កសិករ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមត្រីឃុំទឹកជ្រៅ។ 
ក្នុងដំណើទស្សនៈកិច្ចនេះដែរ កសិករចូលរួមសរុបចំនួន១៧នាក់ ស្រី០២នាក់។ 
កសិករបានស្វែងយល់អំពីទ្រឹស្តី និងអនុវត្តបន្ថែមនៅទីតាំងស្រះចិញ្ចឹមត្រីរបស់ កសិករនេត នាង ប្រធានបណ្តុំ នូវ៖
-ការសម្អាតស្រះត្រីមុនពេលដាក់ពូជចិញ្ចឹម ដោយប្រើវិធីសាស្ត្របាចកំបោរស
-ការវាស់ប៉េហាសទឹក កម្រិតថ្លារបស់ទឹក ផលវិបាក និងការគ្រប់គ្រង
-បរិមាណចំណីដែលត្រូវផ្តល់ប្រចាំថ្ងៃ
-ការពិនិត្យកម្រិតប្រូតេអ៊ីនលើបាវចំណី 
-ការលាយវីតាមីនប៉ូវកំលាំងត្រី ប្រឆាំងនឹងជម្ងឺ ជាពិសេសវិធានមួយចំនួនត្រូវដោះស្រាយអំឡុងពេលមេឃភ្លៀង
-ការជ្រើសរើសត្រីមេពូជ
បន្តពីនោះក៏បានឆ្លៀតពេលចុះពិនិត្យ តាមដានការចិញ្ចឹមត្រីអណ្តែងក្នុងតង់របស់លោក សេង លាង ប្រធានសហគមន៍កសិកម្មស្រម៉ ដែលទទួលបានជំនួយសម្ភារៈ និងបច្ចេកទេសពីកម្មវិធីអន្តរាគមន៍បន្ទាន់សន្តិសុខស្បៀងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រដ្ឋបាលជលផលតាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter