ប្រគល់ធាតុចូលកសិកម្ម(ជីកសិកម្ម)២០៧បាវ ផ្តល់ជូនចំនួន ៧៧គ្រួសារ
ចេញ​ផ្សាយ ១៦ តុលា ២០២០
170

នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលនិងប្រគល់ធាតុចូលកសិកម្ម(ជីកសិកម្ម) ២០៧បាវ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់សមាជិកបណ្តុំអាជីវកម្មផលិតស្រូវចំណីទន្លេបិទសែនជ័យ ចំនួន ៧៧គ្រួសារ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំឲ្យកសិករអនុវត្តបច្ចេកទេសដាំដុះតសមការណែនាំរបស់មន្ត្រីជំនាញ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ទឹកតូច  ត្រូវរៀបចំដីស្រែឲ្យបានស្មើល្អដែលប្រើទឹកតិច និងការទិញធាតុចូលជាក្រុម កាត់បន្ថយចំណាយ ហើយលក់ចេញក៏ជាក្រុម ទទួលបានតម្លៃខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter