ការប្រកាន់ខ្ជាប់អនុវត្តតាមតួនាទីភារកិច្ចនិងការណែនាំរបស់ថ្នាក់ដឹកនាំ ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ
នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០
ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបដិសណ្ឋារកិច្ចនិងទទួលបានប្រសាសន៍សំណេះសំណាល ណែនាំតម្រង់ទិសកែលម្អផ្តោតលើការងារដឹកនាំគ្រប់គ្រងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នាសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ បានពាំនាំការផ្តាំផ្ញើពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែនឹកគិតពីសុខទុក្ខរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងណែនាំជំរុញឲ្យយកចិត្តទុកដាក់ក្នុងបំពេញតួនាទី ភារកិច្ច ជាមន្ត្រីរាជការល្អ បម្រើនិងផ្តល់សេវាដល់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែប្រសើរឡើង រួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់គាត់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានកោតសរសើរចំពោះសមិទ្ធផល មន្ទីរដែលសម្រេចបាននាពេលកន្លងមក ហើយដាក់ចេញនូវទិសដៅអនុវត្តបន្ត ដោះស្រាយបញ្ហាប្រឈមនានា។ ឯកឧត្តម បានណែនាំឲ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩-២០២៣។
ឯកឧត្តម បានបន្តថា ការប្រកាន់ខ្ជាប់អនុវត្តតាមតួនាទីភារកិច្ចនិងការណែនាំរបស់ថ្នាក់ដឹកនាំ ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ។ការប្រកាន់ខ្ជាប់អនុវត្តតាមតួនាទីភារកិច្ចនិងការណែនាំរបស់ថ្នាក់ដឹកនាំ ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ
នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០
ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបដិសណ្ឋារកិច្ចនិងទទួលបានប្រសាសន៍សំណេះសំណាល ណែនាំតម្រង់ទិសកែលម្អផ្តោតលើការងារដឹកនាំគ្រប់គ្រងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ណី លន់ រដ្ឋលេខាធិការ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស នាសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ បានពាំនាំការផ្តាំផ្ញើពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែនឹកគិតពីសុខទុក្ខរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងណែនាំជំរុញឲ្យយកចិត្តទុកដាក់ក្នុងបំពេញតួនាទី ភារកិច្ច ជាមន្ត្រីរាជការល្អ បម្រើនិងផ្តល់សេវាដល់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់តែប្រសើរឡើង រួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់គាត់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានកោតសរសើរចំពោះសមិទ្ធផល មន្ទីរដែលសម្រេចបាននាពេលកន្លងមក ហើយដាក់ចេញនូវទិសដៅអនុវត្តបន្ត ដោះស្រាយបញ្ហាប្រឈមនានា។ ឯកឧត្តម បានណែនាំឲ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩-២០២៣។
ឯកឧត្តម បានបន្តថា ការប្រកាន់ខ្ជាប់អនុវត្តតាមតួនាទីភារកិច្ចនិងការណែនាំរបស់ថ្នាក់ដឹកនាំ ជាកាតព្វកិច្ចរបស់មន្ត្រីរាជការ។