ការចិញ្ចឹមត្រីប្រា ត្រីអណ្ដែង ក្នុងស្រះ និងត្រីឆ្ពិនក្នុងស្រែ របស់លោក នេត នាង នៅស្រុកតំបែរ
ចេញ​ផ្សាយ ១៦ តុលា ២០២០
233

កម្មវិធីទី២ លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យការចិញ្ចឹមត្រីប្រា ត្រីអណ្ដែង ក្នុងស្រះ និងត្រីឆ្ពិនក្នុងស្រែ របស់លោក នេត នាង នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ  បច្ចុប្បន្នគាត់មានស្រះ ២ សម្រាប់ចិញ្ចឹមត្រីប្រា និងត្រីអណ្ដែង និងចិញ្ចឹមត្រីឆ្ពិនមេពូជចំនួន ៣កូនស្រែ។
ចំពោះចំណីត្រី គាត់ប្រើចំណីសម្រេចពីទីផ្សារ និងចំណីផ្សំខ្លួនឯង ដូចជាបន្លែស្រស់ ចុងអង្ករ កន្ទក់ បបរ ឲ្យត្រីស៊ី  ហើយត្រីរបស់គាត់មានការធំធាត់ល្អ។ 
បច្ចុប្បន្នគាត់ បានទិញកូនត្រីមកបំប៉នសម្រាប់លក់អ្នកឲ្យភូមិជិតៗគ្នាយកទៅចិញ្ចឹមបន្ត និងគ្រោងរៀបចំកន្លែងសម្រាប់ភ្ញាស់កូនត្រីលក់បន្ថែមទៀត។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំតម្រង់ទិសមួយចំនួនដូចជា៖
-ត្រូវរៀបចំភ្លឺស្រែឲ្យបានខ្ពស់ ជិកដីក្នុងស្រែជំរៅឲ្យបាន ១ម កុំឲ្យត្រីចេញរួចពេលមានភ្លៀងធ្លាក់ច្រើន
-សម្អាតស្រះឲ្យបានស្អាត ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដើម្បីដាក់មេពូជនិងសម្រាប់ភ្ញាស់កូនត្រីលក់
-ត្រូវជ្រើសរើសត្រីដែលធំ មានសុខភាពល្អសម្រាប់ធ្វើជាមេពូជ
-ធ្វើការផ្សំចំណីដោយខ្លួនឯងបន្ថែមទៀតដើម្បីកាត់បន្ថយការចំណាយលើការទិញចំណីទីផ្សារ
-ត្រូវទិញត្រីមេពូជ ពីស្ថានីយ៍ភ្ញាស់កូនត្រីបាទី ព្រោះទីនោះ មានត្រីល្អៗ។
បន្ទាប់មក លោកប្រធានមន្ទីរនិងសហការី បានបន្តចុះពិនិត្យការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិច និងការដាំដុះដំណាំបន្លែ ដូចជាស្ពៃ សណ្តែកកួរ ត្រប់ស្វាយ របស់កសិករ ហង់ ចូច នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ចំពោះត្រីដែលចិញ្ចឹមបាន គឺគាត់ដឹកលក់ដោយខ្លួនឯង លក់បាន ១គីឡូក្រាម ១០ ០០០ រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter