ការកែច្នៃទូសម្រាប់ភ្ញាស់កូនមាន់របស់កសិករ ឈៀង ម៉េត នៅស្រុកតំបែរ
ចេញ​ផ្សាយ ១៦ តុលា ២០២០
146

រសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះពិនិត្យការកែច្នៃទូសម្រាប់ភ្ញាស់កូនមាន់របស់កសិករ ឈៀង ម៉េត (017 22 44 08) នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានផលិតទូភ្ញាស់កូនមាន់ ចំណុះ ៥២៨គ្រាប់ សម្រាប់ប្រើប្រាស់ខ្លួនឯងនិងលក់ជូនប្រជាកសិករ ដែលមានបំណងចង់ភ្ញាស់កូនមាន់ដោយខ្លួនឯង។  
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានកោតសរសើរនូវគំនិតច្នៃប្រឌិតនេះ ហើយសង្ឃឹមថា គាត់អាចបង្កើតទូភ្ញាស់សម្រាប់កសិករទាំងក្នុងខេត្តត្បូងឃ្មុំនិងក្រៅខេត្ត ហើយបានលើកគំនិតពិគ្រោះមួយចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter