ការចិញ្ចឹមត្រីរបស់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៦ តុលា ២០២០
215

នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះពិនិត្យ តាមដានការចិញ្ចឹមត្រីរបស់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្ម ដែលស្ថិតនៅភូមិទួលឃ្លាំងនិងភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានឈ្មោះដូចខាងក្រោម ៖
-កសិករ ម៉េង ចន្ទូ (097 86 87 697) ដែលបានចិញ្ចឹមត្រីប្រានៅក្នុងស្រះដែលមានទំហំ ១៥មx២០ម ដោយមានការគាំទ្រទុនពីកម្មវិធីទទួលបានកូនត្រីប្រាចំនួន ២ ៥០០ក្បាល និងបានទិញកូនត្រីបន្ថែមចំនួន ៤ ០០០ក្បាល ហើយបានដាក់ចិញ្ចឹមរយៈពេល ២ខែមកហើយ កូនត្រីប្រាមានទម្ងន់ជាមធ្យម ១ខាំទៅ ២ខាំ។
-កសិករ គឹង សុខកែ (097 91 92 952) ដែលបានចិញ្ចឹមត្រីឆ្តោនៅក្នុងស្រះ មានទំហំ ១៥មx១៥ម បានដាក់កូនពូជត្រីបានចំនួន ៤ ០០០ក្បាល ដោយមានការគាំទ្រទុនពីកម្មវិធីទទួលបានចំណីត្រីចំនួន ៤បាវហើយបានធ្វើការចិញ្ចឹមអស់រយៈពេល ៤ខែមកហើយ ត្រីស្ដោមានទម្ងន់ជាមធ្យម ២ខាំទៅ ៣ខាំ។
-កសិករ ដន ឃុន (097 44 90 621) បានចិញ្ចឹមត្រីចម្រុះ ដែលមានត្រីប្រា និងត្រីពោ និងមានទំហំស្រះ ៣២មx២០ម​ បានដាក់កូនត្រីបានចំនួនសរុប ៧ ០០០ក្បាល លទ្ធផលរំពឹងទុកអាចទទួលបានផលប្រមាណ ២ ៥០០គីឡូក្រាម អាចលក់បានតម្លៃ ១គីឡូក្រាម ៨ ០០០៛ និងបានគាំទ្រពីកម្មវិធីទទួលបានចំណីត្រី ៤បាវ ហើយបានចិញ្ចឹមអស់រយៈពេល ៤ខែមកហើយ ដែលត្រីទម្ងន់ជាមធ្យម ២ខាំ ទៅ៣ខាំ។
-កសិករ ថា ម៉េងហៃ (071 666 56 01) ដែលបានចិញ្ចឹមកង្កែប ១ ៥០០ក្បាល ក្នុងស្រះទំហំ ៣មx៤ម បានរយៈពេល ១ខែ និងការចិញ្ចឹមត្រីអណ្ដែងក្នុងស្រះទំហំ ១០មx១៥ម បានដាក់កូនត្រីចំនួន ២៥គីឡូក្រាម បានរយៈពេល ២ខែមកហើយ អាចប្រមូលផលបានចន្លោះខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២០ អាចប្រមូលផលបាន ៤០០ ទៅ ៥០០គីឡូក្រាម។
-កសិករ ថា ម៉េងហ៊ា (071 24 84 666) បានចិញ្ចឹមត្រីឆ្តោ ត្រីអណ្ដែងក្នុងតង់ និងត្រីអណ្ដែងក្នុងស្រះ។ ការចិញ្ចឹមត្រីស្ដោក្នុងស្រះដែលមានទំហំ ១០មx៣០ម បានដាក់កូនត្រីចំនួន ២ ០០០ក្បាល​ និងត្រីអណ្ដែងចិញ្ចឹមក្នុងស្រះមានទំហំ ១០មx២០ម បានដាក់កូនត្រីចំនួន ២០គីឡូក្រាម ហើយត្រីអណ្ដែងអាចធ្វើការប្រមូលផលបាន ដែលមានទម្ងន់ជាមធ្យម ៥ក្បាល = ១គីឡូក្រាម ​និងត្រីអណ្ដែងចិញ្ចឹមក្នុងតង់ទំហំ ៤មx១០ម ដាក់កូនត្រីអណ្ដែង ៤គីឡូក្រាម​ អាចប្រមូលផលបានដូចគ្នា ស្ថិតនៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូររាំងឪ។

ចំនួនអ្នកចូលទស្សនា
Flag Counter