ចុះពិនិត្បបានឲ្យឃើញថា ការចិញ្ចឹមមាន់ស្រែ នៅស្រុកមេមត់
ចេញ​ផ្សាយ ០៧ តុលា ២០២០
141

កម្មវិធីទី២
ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី
-ចុះពិនិត្យការចិញ្ចឹមមាន់របស់លោក ប៉ូវ ធារ៉ា (096 90 79 354) ជាសមាជិកសហគមន៍កសិកម្មរំចេកមានជ័យ ភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមមាន់យកសាច់ ផលិតយកពង និងភ្ញាស់យកកូន ដែលមានមាន់សាច់ ៩០ក្បាល និងមេពូជ ៨០ក្បាល។ 
រាល់ថ្ងៃនេះ មាន់សាច់លក់បានតម្លៃ ១គីឡូក្រាម ១៧ ៥០០រៀល។ ពេលចុះពិនិត្បបានឲ្យឃើញថា ការចិញ្ចឹមមាន់ស្រែមានលក្ខណៈទ្រុងមិនទាន់រៀបចំបានល្អនៅឡើយ មិនទាន់មានទីធ្លារសម្រាប់មាន់ដើរលេង។
-បន្តចុះពិនិត្យការចិញ្ចឹមត្រីអណ្ដែងក្នុងតង់ប្លាស្ទិចរបស់កសិករឈ្មោះ ប៉ូវ ដារី (081 38 28 22 )ជាសមាជិកសហគមន៍កសិកម្មរំចេកមានជ័យ បានចិញ្ចឹមត្រីអណ្ដែងចំនួន ៣តង់ ដែលមានទំហំ ៤មx១០ម ចំនួន ១តង់ អាចដាក់កូនពូជត្រីអណ្ដែង ៣០គីឡូក្រាម និង២តង់ទៀតមានទំហំ ៣មx៤ម ដាក់កូនពូជត្រី ១០គីឡូក្រាម និងមានចិញ្ចឹមចកអាសូឡាសម្រាប់ចំណីមាន់។
បច្ចុប្បន្ន មានកសិករជាសមាជិកសហគមន៍ចំនួន 17គ្រួសារ កំពុងចិញ្ចឹមត្រីអណ្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter