ម៉ោង ១៨ បញ្ចប់បេសកកម្មថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជាមួយកម្មវិធីទី៥
ភូមិត្រីអណ្តែង
ភូមិគោកនាវា ជាភូមិមួយដែលដាច់ស្រយាលឆ្ងាយពីគេក្នុងឃុំដូនតី ស្រុកពញាក្រែក ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ២៨គ្រួសារ ប៉ុនណោះ។ ប៉ុន្តែអ្វីដែលក្រុមការងារចាប់ អារម្មណ៍នោះ គឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិច។ តាមការរៀបរាប់របស់លោកស្រី ភាព មេភូមិគោកនាវា បានប្រាប់ថា មាន ប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ក្នុងចំណោម ២៥គ្រួសារ បានចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិច។
ដោយឡែកកសិករឈ្មោះ សុង ធីតា លេខទូរស័ព្ទ ០៩៧ ៥៦ ៧៩ ៨៨៦ បានចាប់ផ្ដើមប្រកបមុខរបរចិញ្ចឹមត្រីបានរយៈពេល ៥ខែមកហើយ ចាប់ពីខែមេសា ឆ្នាំ២០២០ បានពង្រីកតង់ប្លាស្ទិចចិញ្ចឹមត្រីអណ្ដែងចំនួន ៨តង់ ដែលតង់ទំហំ ៤,៥មx១៨ម ចំនួន ៥តង់ អាចដាក់កូនត្រីពូជបាន ១០គីឡូក្រាម/តង់ និងទំហំតង់ ៣មx៥ម ចំនួន ៣តង់ អាចដាក់កូនត្រីពូជបាន ៥គីឡូក្រាម/តង់ និងមានតង់សម្រាប់ដាក់ផ្សាំកូនត្រីអណ្ដែងចំនួន ២តង់បន្ថែមទៀត និងស្រះត្រីប្រាមួយ បានដាក់កូនត្រីប្រាចំនួន ៥ ០០០ក្បាល។
លោកស្រី សុង ធីតា បានរៀបរាប់ថា គាត់ បានចិញ្ចឹមត្រីសាច់និងផ្គត់ផ្គង់កូនត្រីជូនបងប្អូនប្រជាកសិករនៅក្នុងភូមិទាំងពូជកូនត្រីនិងចំណី។ អ្វីដែលក្រុមការងារ វាយតម្លៃល្អប្រសើរនោះ គឺគាត់ផ្គត់ផ្គង់ពូជត្រីហើយ ពេលប្រមូលផលគឺគាត់ទិញពីបងប្អូនកសិករមកវិញទាំងអស់។ ចំពោះកសិករក្រៅភូមិដែលទិញពូជត្រីនិងចកអាសូឡា ពីគាត់ ក៏គាត់ធានាទិញត្រឡប់មកវិញនៅពេលប្រមូលផលដែរ។ បច្ចុប្បន្ន គាត់មានលក់កូូនពូជត្រីអណ្ដែងទន់ ត្រីអណ្ដែងសាច់លឿង និងចកអាសូឡា។ លោកស្រី បានបញ្ចាក់ទៀតថា គោលដៅនៅពេលអនាគត គាត់ចង់បង្កាត់ពូជកូនត្រី ដោយខ្លួនឯងនិងពង្រីកការចិញ្ចឹមមាន់ស្រែបន្ថែមទៀត។
ជាការឆ្លើយតប ក្រុមការងារបានសំដែងនូវកោតសរសើរ ចំពោះបងប្អូនប្រជាកសិករ ក្នុងភូមិគោកនាវា ដែលចាប់អារម្មណ៍បន្ថែមមុខរបរចិញ្ចឹមត្រីអណ្តែងក្នុងតង់ ប្លាស្ទិកនេះ ព្រោះចំណាយដើមទុនតិច ងាយ និងអាចប្រមូលផលជាប្រភពចំណូលទ្រទ្រង់េជីវភាពគ្រួសារ ស្របតាមការដាក់ចេញផែនការអាទិភាពជំរុញការចិញ្ចឹមត្រី អណ្តែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងការជំរុញជាប្រចាំពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមការងារ គាំទ្រពេញទំហឹងនូវយុទ្ធសាស្ត្រ លក់ចេញ ទិញចូលវិញ ដែលជាក្តីសង្ឃឹម ធានានិរន្តរភាពកសិកម្ម។ សូមជម្រាបថា លោកស្រី សុង ធីតា លក់កូនត្រី ហើយក៏ជាអ្នក ប្រមូលទិញត្រីសាច់លក់(ឈ្មួញកណ្តាល)ទៅកាន់ទីផ្សារផ្ទាល់ផងដែរ។ ចំពោះការចង់ចេះការបង្កាត់កូនត្រីដោយខ្លួនឯង មន្ទីរ នឹងប្រឹងប្រែងស្វែងរកវគ្គបណ្តុះបណ្តាល ដើម្បីគាត់ បានទៅរៀនសូត្រផ្សារភ្ជាប់ការអនុវត្តផ្ទាល់ នាពេលសមស្របខាងមុខ។