រសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
កម្មវិធីទី៤
លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករ យុន គា (097 76 30 358) នៅភូមិរោលផ្អែម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយគាត់ កំពុងដាំដុះនិងប្រមូលផល ខាត់ណាដើមខៀវ។
ចំពោះមុខសមិទ្ធិផលនេះ ក្រុមការងារ បានប្រឹក្សាបច្ចេកទេសនិងណែនាំតម្រង់ទិសបន្ថែមមួយចំនួន ៖
-រៀបចំរងដំណាំតាមបណ្តោយផ្ទះសំណាញ់ ស្របទិស លិច កើត
-ប្រើប្រព័ន្ធស្រោចស្រពដំណក់ ដើម្បីសន្សំសំចៃទឹក ងាយស្រួលដាក់ជីបំប៉ន និងកាត់បន្ថយពពួកផ្សិត ដោយសារជាំទឹក ឬ លើសទឹក
-ប្រើប្រើប្រាស់អន្ទាក់ពណ៌លឿង ដើម្បីចាប់ល្អិតក្នុងផ្ទះសំណាញ់
-ត្រូវរៀបចំទ្វារចូលផ្ទះសំណាញ់ ឲ្យបានជិតល្អ ដើម្បីកុំឲ្យសត្វល្អិតចូលបាន
-មិនត្រូវប្រើប្រាស់ទឹកផ្តេសផ្តាស ដែលអាចបង្កឲ្យកើតមានជំងឺផ្សិត
-កុំដាំញឹកពេក គួរដាំគម្លាតគុម្ពយ៉ាងហោច ២៥សម ងាយស្រួលសម្អាតស្មៅច្ងរៃនិងបន្លែដុះលូតលាស់បានធំល្អ
-ប្រើប្រាស់ជីឲ្យស្របតាមបទដ្ឋានបច្ចេកទេសនិងតាមតម្រូវការនៃដំណាក់កាលរបស់បន្លែ
-ដាំប្រភេទបន្លែណាដែលមានតម្រូវការទីផ្សារខ្ពស់។
ឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់នូវគ្រាប់ពូជបន្លែមួយចំនួនដល់គាត់ ដើម្បីយកទៅដាំដុះបន្តផងដែរ។