ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធីទី១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកតំបែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតំបែរ ខេត្ត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ។
នេះជាការគិតគូរ ប្រកបដោយកត្តញ្ញូតាធម៌របស់ឯកឧត្តម វេង សាខុន ចំពោះសុខភាពប្រជាពលរដ្ឋ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម