ចុះពិនិត្យ តាមដាន និងប្រឹក្សាបច្ចេកទេសជូនកសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០២ តុលា ២០២០
116

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
លោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ 
- លោកស្រី យីន ចាន់ធៀង មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក វង់ ចាន់ណា ភ្នាក់ងារផ្សព្វផ្សាយឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ
បានចុះពិនិត្យ តាមដាន និងប្រឹក្សាបច្ចេកទេសជូនកសិករសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ចំនួន ០៥គ្រួសារ។ កសិករទទួលបានកូនត្រីពូជពីកម្មវិធី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ហើយមកទល់ពេលនេះមានរយៈពេល៣ខែ ១៩ថ្ងៃ។ 
-ត្រីមានទម្ងន់មធ្យម ២៥០ក្រាម/១ក្បាល (ត្រីប្រា) ឬ ៤ក្បាលស្មើ ១គីឡូក្រាម ដោយត្រីមានទំហំធំល្មមអាចស៊ីចំណីផ្សំបាន ក៏ដូចជាសន្សំសំចៃលើការចំណាយទិញចំណី ក្រុមការងារក៏បានណែនាំពីវិធីផ្សំចំណី និងប្រើប្រាស់ចំណីអោយបានសមស្របទៅតាមទម្ងន់ដងខ្លួន និងដំណាក់កាលលូតលាស់របស់ត្រី។ 
-តម្លៃត្រីប្រាសាច់របស់កសិករនៅក្នុងភូមិប្រផាត់លក់រាយនៅផ្សារចាន់និម្មិតក្នុងពេលបច្ចុប្បន្នលក់បានតម្លៃចន្លោះពី៨០០០៛ទៅ១២០០០៛/១គីឡូក្រាម និងមានតម្រូវការជាមធ្យមប្រណ ២០០ ទៅ ៣០០គីឡូក្រាម/១ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter