ការផ្តល់ពូជកូនមាន់សរុប ២១៣៩ ក្បាល ចំណីសរុប ៤៩បាវ
ចេញ​ផ្សាយ ០២ តុលា ២០២០
102

ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០
លោក ជឺន ចិត្ត បានដឹកនាំសហការី ចុះចែកទុន២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែថ្មី ស្តិតនៅឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ របស់កម្មវិធី(SAPIRE) ដែលគាំទ្របច្ចេកទេសដោយការិយាល័យផលិតកម្មនិងបសុព្យាបាល។
+សមាសភាពចូលរួមមាន÷
-លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក សុខ វ៉ាត អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរាំងឪ
លោក ចាន់ រដ្ឋា មន្រ្តីកាន់ទិន្ន័យកម្មវិធីASPIRE ស្រុកអូរាំងឪ
-កញ្ញា នី សុភ័ក្រ្ត មន្ត្រីការិ.ផប
-កញ្ញា អៀង ចន្លី មន្រ្តីការិ.ផ.ប
-លោកស្រី ភាត ស្រីនាង (CEW) មន្រ្តីផ្សព្វផ្សាយកសិកម្មឃុំទួលសូភី
-និងសមាជិកបណ្តុំ ៤៩គ្រួសារ។
+ជាលទ្ធផល:
-បានផ្តល់ពូជកូនមាន់សរុប ២១៣៩ ក្បាល ដោយសមាជិកម្នាក់ៗបានទទួលកូនមាន់ជាមធ្យមចាប់ពី៤០-៥០ក្បាល។
-បានផ្តល់ចំណីសរុប ៤៩បាវ ដោយសមាជិកម្នាក់ៗទទួលបានចំណីមាន់១បាវ។
លោកអនុប្រធានការិយាល័យមានមតិផ្តាំផ្ញើទៅដល់សមាជិកបណ្តុំដែលទទួលបានពូជមាន់សូមអោយធ្វើតាមបច្ចេកទេសដែលការិយាល័យផលិតកម្មនិងបសុព្យាបាលបានផ្តល់អោយនិងប្រសិនបើមានបញ្ហាឬចំងល់អ្វីបន្ថែមសូមទំនាក់ទំនងមកខាងជំនាញអោយបានលឿនបំផុតដើម្បីប្រឹក្សាយោបល់ជូន និងទទួលបានជោគជ័យក្នុងអាជីវកម្មចិញ្ចឹមមាន់ស្រែនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter