កម្មវិធីទី៧៖
លោកប្រធានមន្ទីរ និងសហការី បានបន្តសម្របសម្រួលដល់ម្ចាស់ផ្សារបៃតងស្រស់ ចុះពិនិត្យទីតាំងចម្ការបន្លែរបស់សមាជិកសហគមន៍ដាំបន្លែសុវត្ថិភាពល្ងៀងមានជ័យ(0714669326) ស្ថិតក្នុងភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលរយៈពេលកន្លងមកនេះ ផ្សារបៃតងស្រស់ បានទទួលទិញបន្លែរបស់សមាជិកសហគមន៍ ក្នុងតម្លៃសមរម្យ។ ក្រុមការងារ បានសំណូមពរ សហគមន៍ត្រូវបន្តការដាំដុះឲ្យបានជាប្រចាំ ហើយត្រូវអនុវត្តទៅតាមការណែនាំបច្ចេកទេសរបស់មន្ត្រីជំនាញ ដូចជា៖
- ត្រូវប្រកាន់ជាប់គោលការណ៍សុវត្ថិភាព "ការអនុវត្តកសិកម្មល្អ(GAP)"
-ដាំដំណាំឆ្លាស់និងវិលឃុំ ដោយមានផែនការច្បាស់លាស់ មិនគួរដាំប្រភេទបន្លែដូចៗគ្នា ហើយដាំបន្លែណាដែលទីផ្សារមានតម្រូវការខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម