ចុះជួបជាមួយសមាជិកសហគមន៍សាមគ្គី នៅស្រុកតំបែរ
ចេញ​ផ្សាយ ០២ តុលា ២០២០
155

កម្មវិធីទី៦៖
លោកប្រធានមន្ទីរ និងសហការី បានបន្តចុះជួបជាមួយសមាជិកសហគមន៍សាមគ្គីតំបែរ(០៩៧ ៦៣ ៨៨ ០៩៧) ស្ថិតនៅឃុំសេដា ស្រុកតំបែរ  ដែលមានដាំស្វាយកែវរមៀត ប្រមាណជាង ៣០ ០០០ដើម ដែលអាចប្រមូលផលក្នុងបរិមាណផល ៣ ០០០តោន ក្នុងរយៈពេលប្រមូលផលស្វាយ ២រដូវកាល។ ម្ចាស់ផ្សារបៃតងស្រស់ បានស្នើសុំឲ្យកសិករដាំស្វាយ ត្រូវស្របតាមស្តង់ដាសុវត្ថិភាពនិងនិយាមភូតគ្គាមអនាម័យ ការវេចខ្ចប់ត្រឹមត្រូវតាមបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ម្ចាស់ផ្សារបៃតងស្រស់និងសហគមន៍កសិកម្ម បានឯកភាពគ្នាក្នុងការដាក់ចេញនូវភាពតម្រូវរបស់ភាគីនីមួយៗ ដើម្បីពន្លឿនចុះកិច្ចសន្យារវាងគ្នាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បើអាច។

ចំនួនអ្នកចូលទស្សនា
Flag Counter