ចុះសម្របសម្រួលទស្សនៈកិច្ចស្វែងយល់របស់អាជីវករផ្សារបៃតងស្រស់
ចេញ​ផ្សាយ ០១ តុលា ២០២០
110

កម្មវិធីទី៤៖
លោកប្រធានមន្ទីរ និងសហការីបានបន្តចុះសម្របសម្រួលទស្សនៈកិច្ចស្វែងយល់របស់អាជីវករផ្សារបៃតងស្រស់ ភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីការចិញ្ចឹមមាន់ស្រែតាមស្តង់ដារសុវត្ថិភាព របស់កសិកឆ្នើម ពុធ សុជា (0977887430)នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលគាំទ្របច្ចេកទេសដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ក្រោយបានឃើញការចិញ្ចឹមស្របតាមបច្ចេកទេស និងសុវត្ថិភាព អាជីវករផ្សារបៃតងស្រស់ មានការចាប់អារម្មណ៍ និងកោតសរសើរការរៀបចំចិញ្ចឹមបានល្អ ហើយក៍បានបង្ហាញពីលក្ខខណ្ឌតម្រូវការ និងស្តង់ដារដែលទីផ្សារចង់បាន ដោយបានធ្វើការផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើតទំនុកចិត្ត។
ជាចុងក្រោយ ក្រុមការងារសំណូមពរ ដល់លោកស្រី ពុធ សុជា ចងក្រងក្រុមកសិករដែលទិញកូនមាន់យកទៅចិញ្ចឹមយកសាច់ រួចប្រមូលទិញមកវិញជាមាន់សាច់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ នឹងឈានដល់ការចុះកិច្ចសន្យាផលិតកផម្មកសិកម្ម លក់ ទិញ ជាផ្លូវការ។

ចំនួនអ្នកចូលទស្សនា
Flag Counter