ចុះសួរសុខទុក្ខកសិករដាំបន្លែក្នុងផ្ទះសំណាញ់ ឈ្មោះ វង្ស ចាន់ថេត នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៨ កញ្ញា ២០២០
145

កម្មវិធីទី៣៖
លោកប្រធានមន្ទីរ និងសហការីបន្តចុះសួរសុខទុក្ខកសិករដាំបន្លែក្នុងផ្ទះសំណាញ់ ឈ្មោះ វង្ស ចាន់ថេត(097 307 21 78) នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ធន់នឹងការបនរប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ហើយសង្កេតឃើញថា បន្លែស្ពៃតឿដែលគាត់កំពុងដាំក្នុងផ្ទះសំណាញ់នេះ ដុះលូតលាស់បានល្អ។
ក្នុងឱកាសនោះ មន្ត្រីជំនាញ បានណែនាំតម្រង់ទិសបច្ចេកទេសបន្ថែមមួយចំនួន ៖
-មិនត្រូប្រើប្រាស់ទឹកផ្តេសផ្តាសដែលអាចបង្កឲ្យកើតមានជំងឺផ្សិត
-កុំដាំញឹកពេក គួដាំគម្លាបគុម្ពងាយស្រួលបន្លែដុះលូតលាស់បានធំល្អ
-ប្រើប្រាស់ជីឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការនៃដំណាក់កាលរបស់បន្លែ
-ដាំប្រភេទបន្លែណាដែលមានតម្រូវការទីផ្សារខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter