កម្មវិធីទី២៖
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការីបន្តចុះសួរសុខទុក្ខកសិករចិញ្ចឹមមាន់ស្រែ ចេង ខន នៅភូមិវាលលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ធន់នឹងការបនរប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពិគ្រោះនិងណែនាំតម្រង់ទិសបច្ចេកទេសមួយ ចំនួនដូចជា ៖
១-ត្រូវធ្វើការបាញ់ថ្នាំរំងាប់មេរោគទាំងក្នុងទ្រុង ក្រៅទ្រុង ឲ្យបានជាប្រចាំ
២-ចាក់ថ្នាំការពារជំងឺញូកាស ជំងឺអាសន្នរោគ និងជួសអុត តាមបច្ចេកទេសឲ្យបានត្រឹមត្រូវ
៣-សម្អាតទ្រុងប្រមូលអាចម៍មាន់ចេញជាប្រចាំ ជៀសវាងជះក្លិនអាម៉ូញាក់ បណ្តាលឲ្យមាន់រលាកបំពង់ក
៤-ប្រកាន់ខ្ជាប់ចិញ្ចឹមមាន់ស្រែពូជសុទ្ធ ដែលអាចប្រកួតប្រជែងទីផ្សារ ទាំងសាច់ ទាំងកូនពូជ
៥-ត្រូវចងក្រងក្រុមអតិថិជនដែលទិញកូនមាន់ទៅចិញ្ចឹម ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានិងជួយគ្នាទៅវិញទៅមកផ្នែកទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម