“ប្អូនៗយុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះប្អូនៗជាទំពាំងស្នងឬស្សី បន្តវេនរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពដែលកំពុងមានក្នុងបច្ចុប្បន្ន”
ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ក្នុងពិធីជួបសំណេះសំណាលជាមួយប្អូនៗយុវជន សិស្សានុសិស្ស 70នាក់ និងដាំកូនឈើ 300ដើម រួមមានដើម គីនីន គគី ឈើទាល និងបេងនាងខ្មៅ នៅបរិវេណស្នាក់ការគណបក្សឃុំដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី 24 ខែកញ្ញា ឆ្នាំ2020នេះ។
ព្រៃឈើរក្សាលំនឹងបរិស្ថាន ផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងរក្សាស្ថេរភាពបរិស្ថាន ដែលជាមរតកដ៏មានតម្លៃសម្រាប់កូនចៅគ្រប់ជំនាន់។ ដូច្នេះយើងទាំងអស់គ្នា ចូលរួមដាំកូនឈើ ឲ្យបានគ្រប់គ្នា គ្រប់ទីកន្លែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម