ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួលរៀបចំកិច្ចប្រជុំទស្សនកិច្ចសិក្សាដល់កសិករដើម្បីដកស្រង់បទពិសោធន៍ដាំដុះដំណាំដំឡូងមីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មដំណាំដំឡូងមីឃុំត្រពាំងព្រីង និងឃុំសេដា ទៅកាន់កសិករគំរូក្នុងបណ្តុំ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសមាជិកបណ្តុំអាជីវកម្ម បានចែករំលែកនូវបទពិសោធន៍ល្អៗទាក់ទងនឹងការដំាដុះដំឡូងមី ក៏ដូចជាការស្វែងយល់ពីបច្ចេកទេសដាំដុះដំឡូងមីពីកសិករគំរូក្នុងបណ្តុំ ។ ២២/០៩/២០២០
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម