ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងសហការី បានចុះចែកទុន២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែពពេលមានជ័យ ស្ថិតនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
+ជាលទ្ធផល៖
-បានផ្តល់ពូជកូនមាន់សរុប ៥០៤ ក្បាល ដោយសមាជិកម្នាក់ៗបានទទួលកូនមាន់ជាមធ្យមចាប់ពី៤០-៥០ក្បាល។
-បានផ្តល់ចំណីសរុប ១១បាវ ដោយសមាជិកម្នាក់ៗទទួលបានចំណីមាន់១បាវ។
លោកអនុប្រធានការិយាល័យមានមតិផ្តាំផ្ញើទៅដល់សមាជិកបណ្តុំដែលទទួលបានពូជមាន់សូមអោយធ្វើតាមបច្ចេកទេសដែលការិយាល័យផលិតកម្មនិងបសុព្យាបាលបានផ្តល់អោយនិងប្រសិនបើមានបញ្ហាឬចំងល់អ្វីបន្ថែមសូមទំនាក់ទំនងមកខាងជំនាញអោយបានលឿនបំផុតដើម្បីប្រឹក្សាយោបល់ជូន និងទទួលបានជោគជ័យក្នុងអាជីវកម្មចិញ្ចឹមមាន់ស្រែនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម