ទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំបន្លែដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតបន្លែរទឹកជ្រៅ
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
167

ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០
-លោក ស៊ន លីហ៊ាង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិស្រុកតំបែរ
-លោក ថូ សំអាន មន្ត្រីការិយាល័យកសិឧស្សាហកម្ម 
-កញ្ញា ឈា ម៉ាច ភ្នាក់ងារផ្សព្វផ្សាយឃុំទឹកជ្រៅ 

ចុះសម្របសម្រួលរៀបចំកិច្ចប្រជុំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំបន្លែដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតបន្លែរទឹកជ្រៅ ទៅកាន់កសិករគំរូក្នុងបណ្តុំ នៅផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសមាជិកបណ្តុំអាជីវកម្ម បានចែករំលែកនូវបទពិសោធន៍ល្អៗទាក់ទងនឹងផលិតបន្លែ ក៏ដូចជាការស្វែងយល់ពីបច្ចេកទេសដាំដុះបន្លែពីកសិករគំរូក្នុងបណ្តុំ ចូលរួមក្នុងកិច្ចប្រជុំសរុបចំនួន១៥នាក់ ស្រីចំនួន៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter