រសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យ ៖
១-ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិករបស់កសិករ ៦គ្រួសារ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋបាលជល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់កញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ប្រជាកសិករ មានការសប្បាយរីករាយនឹងការផ្តល់ជូននេះនិងប្រឹងប្រែងចិញ្ចឹមឲ្យបានល្អ។ មកដល់ពេលនេះ ការលូតលាស់របស់ត្រីជាធម្មតា។
២-ការចិញ្ចឹមមាន់ស្រែរបស់កសិករ ផៀង ភ័ណ្ឌនេត(លេខទូរស័ព្ទទំនាក់ទំនង០៩៧ ៩៦៣ ២២ ៦៦) ដែលបានអនុវត្តចិញ្ចឹមមាន់ស្រែរយៈពេល ៥ខែមកហើយ។ បច្ចុប្បន្នមានចិញ្ចឹមមាន់យកសាច់ចំនួន ២០០ក្បាលដែលមានអាយុ ២ខែ ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានអ្នកចូលរួមសរុប ១២នាក់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពិគ្រោះនិងណែនាំតម្រង់ទិសបច្ចេកទេសមួយចំនួនដូចជា ៖
-ត្រូវកែលម្អទ្រុងមាន់ តាមលក្ខណៈបច្ចេកទេស អនាម័យ បរិស្ថានល្អ
-ត្រូវធ្វើការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវតាមបច្ចេកទេស
-រកពូជមាន់ដែលមានសុខភាពល្អ មេបាធំធាត់ លឿន និងមានប្រភពច្បាស់លាស់
-មិនត្រូវព្រលែងពាស់វាលពាស់កាលទេ។