ទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំស្រូវដែលធួន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតស្រូវចំណីសាមគ្គីកក់
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
174
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួលរៀបចំកិច្ចប្រជុំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំស្រូវដែលធួន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតស្រូវចំណីសាមគ្គីកក់ និងដកស្រង់បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងតង់ របស់កសិករគំរូក្នុងបណ្តុំ នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសមាជិកបណ្តុំអាជីវកម្ម បានចែករំលែកនូវបទពិសោធន៍ល្អៗទាក់ទងនឹងផលិតកម្មស្រូវចំណី ក៏ដូចជាការស្វែងយល់ពីបច្ចេកទេសដាំស្រូវចំណីពីកសិករគំរូក្នុងបណ្តុំ និងបច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងតង់ ដោយកិច្ចប្រជុំមានការរអញ្ជើញចូលរួមពីលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពញាក្រែក ទីប្រឹក្សាកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំកក់ លោក លោស្រីថ្នាក់ដឹនាំ និងសមាជិកបណ្តុំអាជីវកម្មផលិតស្រូវចំណីសាមគ្គីកក់ចូលរួមក្នុងកិច្ចប្រជុំសរុបចំនួន៤៣នាក់ ក្នុងនោះស្រីចំនួន២៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter