ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃភ្នាក់ងារអនុគម្រោងCFAVC របស់GDA (IA-GDA) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចប្រតិបត្តិការទុកដាក់ស្រូវអង្ករ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ វគ្គបណ្ដុះបណ្ដាលអញ្ជើញចូលរួមបើកដោយ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរ និងលោកសេង សាវ៉ាត់ អនុប្រធាននាយកដ្ឋានវិស្វកកម្មកសិកម្ម និងគាំទ្រដោយគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។