ទស្សន:កិច្ចសិក្សាដល់សមាជិកបណ្តុំចិញ្ចឹមមាន់ស្រែឈើខ្លឹមដើម្បីផ្លាស់ប្តូរបទពិសោធន៍ការចិញ្ចឹមមាន់
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
135

ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ២០២០
-លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល
-កញ្ញា អៀង ចន្លី មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក ឡាច រដ្ឋា ភ្នាក់ងារផ្សព្វផ្សាយឃុំរំចេក
បានចុះរៀបចំទស្សន:កិច្ចសិក្សាដល់សមាជិកបណ្តុំចិញ្ចឹមមាន់ស្រែឈើខ្លឹមដើម្បីផ្លាស់ប្តូរបទពិសោធន៍ការចិញ្ចឹមមាន់ទទួលបានជោគជ័យ នៅភូមិរំចេក ឃុំរំចេក ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកចូលរួមសរុប ៥៥នាក់ ក្នុងនោះស្រី ៦នាក់។

ក្នុងឱកាសនោះ លោក ជឺន ចិត្ត បានបង្ហាញពីគោលបំណង និងអត្ថប្រយោជន៍ក្នុងការចែករំលែកបទពិសោធន៍ល្អៗពីកសិករគំរូ និងបានណែនាំឲ្យសមាជិកបណ្តុំចេះកត់ត្រាពីចំណាយនិងចំណូលនៃអាជីវកម្មចិញ្ចឹមមាន់បានច្បាស់លាស់។

ក្នុងទស្សន:កិច្ចសិក្សានេះសមាជិកម្នាក់ៗបានទទួលចំណេះដឹងថ្មីៗបន្ថែមទៀត និងបានកែលម្អរាល់ចំនុចដែលខ្វះខាតដើម្បីពង្រីកអាជីវកម្មនេះអោយធំជាងមុនប្រកបដោយជោគជ័យ ដូចជា៖
១.ការរៀបចំទ្រុងចិញ្ចឹមសត្វ
២.ការបែងចែកសត្វចិញ្ចឹមទៅតាមប្រភេទពូជ និងអាយុរបស់សត្វនីមួយៗ
៣.ការថែរក្សាមេបា និងកូន
៤.ការដាំបន្លែជាចំណីបន្ថែមអោយសត្វ
៥.ការធ្វើជីវ:សុវត្ថិភាព និងអនាម័យ
៦.ការធ្វើវ៉ាក់សាំងនិងការព្យាបាល
៧.ការប្រើប្រាស់ទូភ្ញាស់ស៊ុតមាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter