លោក ស៊ឹម ធី អនុប្រធានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះសម្របសម្រួលរៀបចំកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ដែលមានមូលដ្ឋាននៅភូមិជ័យនិគមន៍ ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ដែលកម្មវិធីមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក នៅ សំអឿន អភិបាលរងនៃគណៈអភិបាលស្រុកពញាក្រែក លោកមេឃុំកណ្ដាលជ្រុំ និងប្រជាពលរដ្ឋស្ម័គ្រចិត្តរួបរួមចងក្រងគ្នាបង្កើតជាសហគមន៍កសិកម្មសរុបចំនួន៩៨នាក់ ក្នុងនោះស្រីចំនួន៣៩នាក់។