ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ លោក ផាន លឹមអ៊ាង មន្ត្រីសម្របសម្រួលកម្មវិធី ASPIRE ស្រុកត្បូងឃ្មុំ និងលោក ស៊្រុន ស្រេត ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទន្លេបិទ-ជីរោទិ៍២ បានចុះពិនិត្យ តាមដានវឌ្ឍនៈភាពកសិករសមាជិកបណ្តុំអាជីវកម្មត្រីឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ សរុបចំនួន០៨ គ្រួសារ។ កូនត្រីពូជកសិករទទួលបានពីកម្មវិធីនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ មកទល់ពេលនេះមានរយៈពេល ១ខែ ១០ថ្ងៃ។ ត្រីមានសុខភាពល្អ រហ័សរហួន និងមានអត្រាបាត់បង់តិច។ មកទល់ពេល នេះកូនត្រីប្រាមួយក្បាលៗមានទម្ងន់មធ្យមប្រមាណ ៨០ក្រាម។