ចុះធ្វើបទពិសោធន៍ដាំដុះដំណាំបន្លែដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតបន្លែរ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
120

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក ថូ សំអាន មន្ត្រីការិយាល័យកសិឧស្សាហកម្ម បានចុះសម្របសម្រួលរៀបចំកិច្ចប្រជុំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំបន្លែដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតបន្លែរទួលសូភី ទៅកាន់កសិករគំរូក្នុងបណ្តុំ នៅភូមិក្បាលអូរ ឃុំទួលសូភី ស្រុកអូររាំងឪ ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសមាជិកបណ្តុំអាជីវកម្ម បានចែករំលែកនូវបទពិសោធន៍ល្អៗទាក់ទងនឹងផលិតបន្លែ ក៏ដូចជាការស្វែងយល់ពីបច្ចេកទេសដាំដុះបន្លែពីកសិករគំរូក្នុងបណ្តុំ ចូលរួមក្នុងកិច្ចប្រជុំសរុបចំនួន១៤នាក់ ស្រីចំនួន៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter