ប្រជុំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំស្រូវដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ នៅស្រុកពញាក្រែក
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
269

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០
លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍កសិកម្ម និងសហការី ចុះសម្របសម្រួលរៀបចំកិច្ចប្រជុំទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ដាំដុះដំណាំស្រូវដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុរបស់បណ្តុំអាជីវកម្មផលិតស្រូវចំណីរំដួលដូនតី ទៅកាន់កសិករគំរូក្នុងបណ្តុំ នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ដែលកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសមាជិកបណ្តុំអាជីវកម្ម បានចែករំលែកនូវបទពិសោធន៍ល្អៗទាក់ទងនឹងផលិតកម្មស្រូវចំណី ក៏ដូចជាការស្វែងយល់ពីបច្ចេកទេសដាំស្រូវចំណីពីកសិករគំរូក្នុងបណ្តុំ ដោយកិច្ចប្រជុំមានការរអញ្ជើញចូលរួមពីលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពញាក្រែក ទីប្រឹក្សាកម្មវិធី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំដូនតី លោក លោស្រីថ្នាក់ដឹនាំ និងសមាជិកបណ្តុំអាជីវកម្មផលិតស្រូវចំណីរំដួលដូនតី ចូលរួមក្នុងកិច្ចប្រជុំសរុបចំនួន៤១នាក់ ក្នុងនោះស្រីចំនួន២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter