ឯកឧត្តម វេង សាខុន​ បានអញ្ជើញប្រគល់សម្ភារៈកសិកម្មដល់កសិករក្នុងស្រុកតំបែរចំនួន ៤៣គ្រួសារ
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
117

កម្មវិធីទី១ ថ្ងៃនេះទោះស្ថិតក្នុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលនៅតែគិតគូរគាំទ្រជួយដល់ប្រជាកសិករ
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការចិញ្ចឹមត្រីអណ្តែងនិងកង្កែប ក្នុងអាងតង់ប្លាស្ទិកឲ្យកាន់តែលេចធ្លោរ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញប្រគល់សម្ភារៈ ជាតង់ ពូជត្រី កូនកង្កែប និងចំណីត្រី កង្កែប ដល់កសិករក្នុងស្រុកតំបែរចំនួន ៤៣គ្រួសារ ដោយមួយគ្រួសារទទួលបាន តង់ មួយ កូនត្រីអណ្តែង ៧០០ក្បាល ចំណីត្រី ១០០គ.ក្រ និងកសិករចិញ្ចឹមកង្កែប ដោយទទួលបាន តង់មួយ កូនកង្កែប ៤០០ក្បាល ចំណី ១០០គ.ក្រ ដែលប្រើប្រាស់កញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើនឱកាសការងារក្នុងការចិញ្ចឹមត្រី ក្នុងក្របខណ្ឌបច្ចេកទេសដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានស្ថានភាពប្រក្រតីតាមជីវភាពគន្លងថ្មី ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩។
កម្មវិធីបានប្រព្រឹត្តទៅនៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុប្រធានរដ្ឋបាលជលផល អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋានរដ្ឋបាល លោកប្រធាននាយកដ្ឋានផែនការ ស្ថិតិ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូប។

ចំនួនអ្នកចូលទស្សនា
Flag Counter