ព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះជួបជាមួយ កសិករ ឃាង បូរ៉ា អតីតពលករមកពីកូរ៉េ កំពុងមានក្តីសប្បាយរីករាយជាមួយការចិញ្ចឹម ភ្ញាស់កង្កែប និងចិញ្ចឹមត្រីអណ្តែងក្នុងអាងប្លាស្ទិក ដែលបច្ចុប្បន្នបានចិញ្ចឹមកង្កែបចំនួន ៤៩អាង ចិញ្ចឹមត្រីអណ្ដែងមាន ៩អាង ចិញ្ចឹមត្រីឆ្ពិនចំនួន ១អាង ត្រីឡាព្យាមាន ១អាង ក្នុងនោះត្រីអណ្ដែងចំនួន ៥អាង កំពុងប្រមូលផលដែលមានបរិមាណ ១ ០០០គីឡូក្រាម និងកង្កែបយកសាច់លក់មាន ១០អាង មានបរិមាណ ៣០០គីឡូក្រាម។