រសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោកអភិបាលស្រុកតំបែរ បានអញ្ជើញសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ៥៨នាក់
ការបង្កើតជាការងាយស្រួល តែការដឹកនាំគ្រប់គ្រងឲ្យទទួលបានជោគជ័យ ជាការលំបាក
ដូច្នេះ ទាំងថ្នាក់ដឹកនាំសហគមន៍ សមាជិកសហគមន៍ ត្រូវចូលរួមអនុវត្តលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ឲ្យបានខ្ជាប់ខ្ជួន មានសាមគ្គីភាពផ្ទៃក្នុងល្អ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម