លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក ស៊ឹម ធី អនុប្រធានមន្ទីរ និងមន្រ្តី ចុះពិនិត្យ ការចិញ្ចឹមមាន់ភ្ញាស់យកកូនតាមរយៈបង្កាត់សិប្បនិម្មិត របស់កសិករ ឈៀង ម៉េត ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ (ទូរស័ព្ទលេខ ០៣១ ២២ ០០០ ៤៤) ដែលចិញ្ចឹមមេមាន់ពូជចំនួន ១៥០ក្បាល និងបា ៨ក្បាល និងមានទូរភ្ញាស់ពងមាន់ ២គ្រឿង ដែលអាចផលិតកូនមាន់បាន ១ ០០០ក្បាល/ខែ សម្រាប់លក់ឲ្យអ្នកចិញ្ចឹមតាមភូមិ។ ជាងនេះទៅទៀត កសិករ ឈៀង ម៉េត គ្រោងពង្រីកទ្រុងចិញ្ចឹមមាន់សាច់ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកចូលចិត្តបរិភាគមាន់ស្រែនិងមានលក់ទូឬភ្ញាស់ពងមាន់ផងដែរ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរនិងសហការី បានផ្ដល់អនុសាសន៍មួយចំនួន ដូចតទៅ ៖
-ត្រូវសាងសង់ទ្រុងបណ្ដោយថ្ងៃ លើទីទួលខ្ពស់ កុំឲ្យមានដក់ទឹក
-ត្រូវជ្រើសរើសពូជមាន់ស្រែសុទ្ធ ដែលធំធាត់និងមានសុខភាពល្អ
-ត្រូវផ្ដល់ចំណីដែលមានគុណភាព និងប្រូតេអុីន គ្រប់គ្រាន់
-ត្រូវធ្វើជីវសុវត្ថិភាពជាប្រចាំ
-ត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់និងចាក់រំឮកឲ្យបានត្រឹមត្រូវតាមបច្ចេកទេស
-ក្នុងករណីមានបញ្ហាលើដំណើរការផលិតកម្ម ត្រូវទាក់ទងមកមន្ត្រីជំនាញនៃមន្ទីរ(០១២ ៨៧ ១៥ ៧១) ដើម្បីឲ្យជួយអន្តរាគមន៍បានទាន់ពពេលវេលា។