បញ្ហាប្រឈមក្នុងការអនុវត្តកិច្ចសន្យា ត្រូវដោះស្រាយដោយគូភាគី ជាមុន
រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសម្របសម្រួល ការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម របស់សហគមន៍កសិកម្ម ល្ងៀងមានជ័យ ជាមួយភាគីអ្នកទិញ ដែលមានអ្នកចូលរួមចំនួន ១៨នាក់ ក្នុងនោះស្រី០៨នាក់ នៅភូមល្ងៀង ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសជួបពិភាក្សាជាមួយភាគីអ្នកផលិត(សហគមន៍)និងភាគីអ្នកទិញ(ក្រុមហ៊ុន) បានរកឃើញនូវចំណុចខ្វះខាត របស់ភាគីទាំង២ ក្នុងដំណើរការអនុវត្តកិច្ចសន្យា ហើយបានសម្របសម្រួលឲ្យភាគីទាំង២ ផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើភាពស្មោះត្រង់និងស្មារតីទទួលខុសត្រូវខ្ពស់។
លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់ភាគីអ្នកទិញ(ក្រុមហ៊ុន) បង្កើនការទិញបន្លែពីសហគមន៍ឲ្យបានកាន់តែច្រើនបន្ថែមទៀត លើកទឹកចិត្តនិងបង្កើនកម្លាំងផលិត ដើម្បីបង្កើនចំណូលដល់ប្រជាកសិករ និងសុខភាព សុវត្ថិភាពចំណីអារហារ សម្រាប់ទាំងអស់គ្នា។
ស្រី៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម