ពិធីសំណេះសំណាលនិងប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មផលិតបន្លែឃុំទួលសូភីចំនួន ៤១គ្រួសារ
ចេញ​ផ្សាយ ១១ សីហា ២០២០
162

ពិធីសំណេះសំណាលនិងប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មផលិតបន្លែឃុំទួលសូភី ដែលមានសមាជិកចំនួន ៤១គ្រួសារ ក្រោមអធិបតីភាពលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ និងលោក ស៊ឹម ធី  អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមទាំងលោកអភិបាលរងស្រុក លោកមេឃុំ និងសហការី នៃមន្ត្រីអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ភូមិក្បាលអូរ  ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។  ក្នុងពិធីសំណេះសំណាលប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំនេះ  លោកអភិបាលស្រុកបានផ្តាំផ្ញើដល់សមាជិកបណ្តុំអាជីវកម្ម ត្រូវប្រឹងប្រែង អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតផលឲ្យក្លាយជាចំណូល និងដើមទុនដើម្បីពង្រីកទំហំផលិតបន្លែឲ្យទទួលបានទិន្នផលខ្ពស់។
សូមជម្រាបជូនថា កម្មវិធីនេះជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងមូលនិធិអភិវឌ្ឍន៍កសិកម្ម(IFAD)។
   ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុក និងលោកអនុប្រធានមន្ទីរកសិកម្មខេត្ត បានសំណូមពរបងប្អូន ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ ១៩  និងសូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានមានបាន ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា។
ព្រឹកថ្ងៃអង្គារ  ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter