ប្រគល់កូនមាន់ស្រែ ៣០០ក្បាល ដល់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ ល្ងៀងមានជ័យ ១០គ្រួសារ
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
255

ផលិត ជាក្រុម ទិញធាតុចូលកសិកម្ម ជាក្រុម លក់កសិផល ក៏ជាក្រុម នឹងជួយកាត់បន្ថយថ្លៃដើមផលិត ធានានិរន្តរភាពទីផ្សារ និងតម្លៃកសិផលល្អប្រសើរ
ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយលោកស្រីមេឃុំល្ងៀង បានប្រគល់កូនមាន់ស្រែ ៣០០ក្បាល ដល់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ ល្ងៀងមានជ័យ ១០គ្រួសារ ក្នុងចំណោមសមាជិក ៤៥គ្រួសារ នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter