ចុះពិនិត្យស្ថានភាពការចិញ្ចឹមាន់ស្រែរបស់កសិករ
ចេញ​ផ្សាយ ២៧ កក្កដា ២០២០
220

រសៀលថ្ងៃព្រហស្បត្ដិ៍ ៣កើត ខែស្រាពណ៌ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី បន្តចុះពិនិត្យស្ថានភាពការចិញ្ចឹមាន់ស្រែរបស់កសិករឈ្មោះ សុង ហុង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានរៀនបច្ចេកទេសចិញ្ចឹមមាន់ស្រែពីកសិករដែលមានបទពិសោធន៍និងជោគជ័យ។  គាត់បានចាប់ផ្តើមចិញ្ចឹមមាន់ស្រែរយៈពេល ៣ខែហើយ ជាមួយមេមាន់ចំនួន ៣៥ក្បាល មាន់បា ៥ក្បាល និងមានកូនមាន់ចំនួន ៣៩ក្បាល។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការណែនាំតម្រង់ទិសដល់កសិករមួយចំនួនដូចជា៖
-ត្រូវបន្តសួរនាំពីបច្ចេកទេសពីកសិករដែលចិញ្ចឹមមាន់ ជោគជ័យ និងតាមរយៈវីឌីអូ ក្នុងបណញតាញសង្គម
-ប្រើប្រាស់ធុងដាក់ទឹកបង្ហូរភ្ជាប់ជាមួយទុយោតំណក់ទឹកសម្រាប់ឲ្យមាន់ផឹក ងាយស្រួលក្នុងការដាក់ថ្នាំបង្ការផ្សេងៗនិងមិនចំណេញពេលវេលា
-ត្រូវប្រុងប្រយ័ត្នសត្វផ្សេងៗ ដែលពាំនាំមកនូវជំងឺមកក្បែរទ្រុង ជាពិសេសសត្វឆ្កែ
-ត្រូវសម្រាំងមេមាន់ឡើងវិញ សម្រាប់ធ្វើពូជ ដើម្បីទទួលបានមេល្អ កូនល្អ លូតលាស់លឿន
-រៀបចំកម្រាលបាតទ្រុង ឲ្យរាបស្មើល្អ រលោង មានជម្រាល ងាយស្រួលសម្អាតកាកសំណល់ផ្សេងៗនិងកម្ចាត់មេរោគ
-ត្រូវដាំប្រភេទបន្លែស្ពៃ ត្រកួន ដើម្បីបានបន្លែលក់ផង និងសល់កាកសំណល់ជាចំណីមាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter