ពិធីសំណេះសំណាលនិងប្រគល់ជីកសិកម្មចំនួន ៥០០០គក្រ ដល់សមាជិកបណ្តុំផលិតកម្មស្រូវពូជទឹកជ្រៅ ៣៥គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អោក បូឡៃ សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ។ ជីកសិកម្មនេះជាការរួមចំណែកដោះស្រាយ ការលំបាកក្នុងការទិញធាតុចូលកសិកម្មសម្រាប់ផលិតកម្មដំណាំស្រូវពូជ និងបង្កើនប្រាក់ចំណូលគ្រួសារ ក្នុងសភាពការណ៍វិបត្តិ នៃជំងឺឆ្លងរាលដាលកូវីដ១៩នេះ និងជាការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ថវិកាជាតិមួយចំណែក និងឥណទាន ពីមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា(IFAD) ហើយសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ជីកសិកម្មចំនួន១០០បេ ដែលមានប្រទេជីអ៊ុយរ៉េ ចំនួន៥១បេ និងជីNPK 20-20-15TE ចំនួន៤៩បេដល់បណ្តុំផលិតស្រូវពូជទឹកជ្រៅរួមរួមចំណែកកាត់បន្ថយការចំណាយរបស់សមាជិកបណ្តុំក្នុងផលិតកម្ម និងជំរុញការខិតខំប្រឹងប្រែងក្នុងការអនុវត្តផលិតកម្មស្រូវពូជស្របតាមបទដ្ឋានបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់។
ក្នុងពិធីសំណេះសំណាលរគល់ជីកសិកម្មនេះ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់សមាជិកបណ្តុំអាជីវកម្មត្រូវប្រឹងប្រែង អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតឲ្យក្លាយជាចំណូល និងដើមទុនពង្រីកទំហំផលិតកម្មស្រូវពូជឲ្យទទួលបានទិន្នផលខ្ពស់ និងមានស្រូវពូជគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅក្នុងខេត្តត្បូងឃ្មុំយើង។ ក្នុងឳកាសនេះ ឯកឧត្តមបានសំណូមពរបងប្អូន ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ ១៩ និងសូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា។
នាព្រឹក ថ្ងៃព្រហស្បតិ៍ ០៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០