ចុះពិនិត្យតាមដានការលូតលាស់កង្កែប និងត្រីរបស់កសិករ នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៧ កក្កដា ២០២០
148

ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ 
លោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
-លោក លាង ចិន្តា ទីប្រឹក្សាផ្នែកតាមដាន និងវាយតម្លៃ
-លោក ឡាយ រ៉េត ទីប្រឹក្សាផ្នែកទីផ្សារ
-លោក ផាន លឹមអ៊ាង មន្ត្រីសម្របសម្រួលកម្មវិធី Aspire ស្រុកត្បូងឃ្មុំ
-លោក ស៊្រុន ស្រេត ភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានវឌ្ឍនៈភាពរបស់បណ្តុំអាជីវកម្មចិញ្ចឹមត្រី ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ (ភូមិបឹងទន្សោង)។ និងចុះពិនិត្យតាមដានការលូតលាស់កង្កែបរបស់លោក ស៊្រុន ស្រេត កសិករទទួលការគាំទ្រពីកម្មវិធីអន្តរាគមន៍បន្ទាន់ឆ្លើយតបនឹងសន្តិសុខស្បៀងកំឡុងពេល Covid 19។
-កង្កែបរបស់លោក ស៊្រុន ស្រេត បន្ទាប់ពីទទួលបានជំនួយពីកម្មវិធីមកទល់ពេលនេះ មានរយៈពេលមួយខែ និងមានទម្ងន់មធ្យម ៧0ក្រាម/ក្បាល។ ដោយពិនិត្យឃើញមានការលូតលាស់ល្អ លោកក៏បានពង្រីកការចិញ្ចឹមបន្ថែមចំនួន ១៥០០កូន និងមានកសិករផ្សេងៗទៀតចាប់អារម្មណ៍ ចង់អនុវត្តតាមជាច្រើននាក់។ ករណីកង្កែបខាំគ្នាមានរបួស ក្រុមការងារបានណែនាំអោយធ្វើការញែកចេញដើម្បីព្យាបាល ដំសំបករាំង ត្រស់ ឬសណ្តាន់ ដាក់ត្រាំក្នុងអាង ឬត្រាំស្លឹកចេកណាវ៉ាទុំ។ ចំពោះកសិករផ្សេងទៀតដែលចង់ចិញ្ចឹមតាម ក្រុមការងារបានណែនាំអោយចាំមើលស្ថានភាពទីផ្សារសិន។

ចំនួនអ្នកចូលទស្សនា
Flag Counter