​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​មាន់​ស្រែ​របស់​កសិករ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ២៧ កក្កដា ២០២០
317

នៅ​រសៀល​ថ្ងៃ​ចន្ទ​ ១៥រោច​ ខែ​អាសាឍ​ ឆ្នាំ​ជូត​ ទោស័ក​ ព​.ស​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​កក្ដដា​ ឆ្នាំ​២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន​ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​មាន់​ស្រែ​របស់​កសិករ​ឈ្មោះ​ ចាន់​ ធុច​ ដែលទទួលបានការធ្វេីបង្ហាញចិញ្ចឹមមាន់ក្នុងទ្រុងពី​កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខេត្តត្បូងឃ្មុំ តាមរយៈអង្គការ ​SOFDEC ​ចំនួន​ ​១ខ្នង​និងបានពង្រីកខ្លួនឯងចំនួន​ ២ខ្នងបន្ថែុមទៀត​ ដែលមាន​បន្ទប់​សរុប​ ២៨បន្ទប់ ស្ថិតនៅ​ភូមិ​​ជាចជេីង​ ឃុំ​ចុងជាច​ ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ​។ ​ទូរស័ព្ទ​ទំនាក់ទំនងលេខ​ ៖​ ០៣១ ២៦៦ ៦២ ៥៥​។ នៅក្នុងការ​ចិញ្ចឹម​មាន់ស្រែនេះ គាត់មានចិញ្ចឹមមាន់យកសាច់​និងចិញ្ចឹមមាន់ភ្ញាស់យកកូន​ ក្នុងនោះមាន​មាន់មេបា មាន់ញី​សរុប​ ១៣០ក្បាល​ មាន់ឈ្មោល​ ២០ក្បាល​ មាន់ចិញ្ចឹមយកសាច់​ប្រមាណ​ ​១០០ក្បាល​ និងកូនមាន់​ប្រមាណ​ ១៥០ក្បាល​ ដែលមានអាយុ​ ២១ថ្ងៃហើយ។​ កូនមាន់ជាទូទៅគាត់អាចលក់តម្លៃ​ ១ក្បាល​=៥ ៥០០៛​ មាន់សាច់​លក់តម្លៃ​ ១គីឡូ​=១៨ ០០០៛​ 
ជាបន្ត លោកប្រធានមន្ទីរ បានដឹកនាំ​សហការី​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​មាន់​ស្រែ​របស់​កសិករ​ឈ្មោះ​ ស្រ៊ាន​ ប្រុស់ ជាប្រធាន​សហគមន៍​កសិកម្ម​តំបែរមានជ័យ​ ដែលបាន​ចិញ្ចឹម​មាន់ប្រមាណ​២៥០ក្បាល​ ក្នុង​នោះមេពូជ​ ២៣០ក្បាល​ បាពូជ​ ២០ក្បាល​ ដេីម្បី​ចិញ្ចឹម​ភ្ញាស់យកកូន បែបសិប្បនិម្មិត ស្ថិតនៅ​ភូមិ​ផ្អាវ​ ​ឃុំ​ទឹក​ជ្រៅ​ ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ​។ ​ទូរស័ព្ទ​ទំនាក់ទំនងលេខ​ ៖​ ០៩៧ ៣០៣ ៥៧ ២៥។
ក្នុក្នុងឱកាសនៃការចុះពិនិត្យនេះ លោក ប្រធានមន្ទីរ ​បាន​ធ្វេី​ការ​ណែនាំ​តម្រង់​ទិសដល់​កសិករ​មួយ​ចំនួន​ដូច​ជា​៖
-សុំ​ឱ្យ​កសិករ ពង្រឹងបណ្ដុំអាជីវកម្មចិញ្ចឹម​មាន់ស្រែនេះ​ ដើម្បីបញ្ជាទិញធាតុចូលជាលក្ខណៈប្រមូលផ្តុំដូចជាចំណី ថ្នាំការពារ ព្យបាលជំងឺមាន់ ដែលអាចបញ្ចុះតម្លៃថ្លៃដើមផលិតបានមួយចំណែកនិងមានអំណាចគ្រប់គ្រាន់ក្នុងការចចារលក់ទៅកាន់ទីផ្សារ និងឈានទៅការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា​
-កែលម្អទ្រុង ឱ្យ​តាម​លក្ខណៈ​បច្ចេកទេស ដែលងាយធ្វើអនាម័យនិងគ្រប់គ្រង ងាយដាក់ចំណី ងាយប្រមូលគ្រាប់ពង
-រៀបចំ​ទី​ធ្លារឲ្យមានកន្លែងម្លប់និង​ឱ្យ​មាន​ចន្លោះ​សម្រាប់​ពន្លឺ​ថ្ងៃ​ចាំងចូលបានគ្រប់គ្រាន់ ​​សម្រាប់ឲ្យ​មាន់ហាលថ្ងៃខ្លះនិងកម្ចាត់មេរោគមួយចំនួន​ 
​-ត្រូវស្នើសុំខ្ចី​ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីធ្វើទំនើកម្មរចនាសម្ព័ន្ធកសិដ្ឋាននិងពង្រីកមុខរបរឲ្យបានធំ ព្រោះរាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាតិ ៥០លានដុល្លា សម្រាប់ពង្រីកអាជីវកម្មបន្លែ ផ្លែឈើ ចិញ្ឹមមាន់ វារីវប្បកម្ម ក្នុងវិបត្តិកូវីដ ១៩ ដែលមាន​អត្រា​ការ​ប្រាក់​ទាប ដើម្បីរួមចំណែលសម្រាលបន្ទុកចំណាយរបស់ប្រជាកសិករនិងបង្កើនទំហំផលិតឲ្យបានច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter