កូនត្រីប្រាចំនួន ២០០០០ក្បាល ចែកជូនកសិករ៤០គ្រួសារ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ២៧ កក្កដា ២០២០
160

ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២០     
លោក ស៊ឹម ធី អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំលោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោកស្រី ហុក ស៊ីផា ទីប្រឹក្សាកម្មវិធីASPIRE បានជួបសំណេះសំណាល និងប្រគល់កូនត្រី ដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីឃុំទួលស្នួល សម្របសម្រួលអនុវត្តដោយអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដែលធ្វើកិច្ចសន្យាអនុវត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយបានការអញ្ជើញចូលរួមពីលោកក្រុមប្រឹក្សាឃុំទួលស្នួល តំណាងអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី សរុប៤០ នាក់ ដោយសមាជិកបណ្ដុំគ្រួសារនីមួយៗ ទទួលបានកូនត្រីប្រាចំនួន ៥០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter