ជី ៣ ៨៥០គីឡូក្រាម និងថ្នំាកម្ចាត់កត្តាចង្រៃដល់សមាជិកបណ្តុំកសិករ ៤៧គ្រួសារ
ចេញ​ផ្សាយ ១៣ កក្កដា ២០២០
158

កិច្ចសន្យាផលិតកម្មកសិកម្ម ផ្តល់គុណ ប្រយោជន៍ដល់សហគមន៍កសិកម្ម

កម្មវិធីទី៤ រសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសយងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្តមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលនិងប្រគល់ជី ៣ ៨៥០គក្រនិងថ្នំាកម្ចាត់កត្តាចង្រៃដល់សមាជិកបណ្តុំកសិករ ៤៧គ្រួសារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្របសម្រួលអនុវតនៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះ សំណាលនេះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងមានការនឹករឮកដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកតំបែរនិងដោះស្រាយរាល់ការលំបាកជាបន្តបន្ទាប់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា នេះជាការរួមចំណែករបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយការលំបាករបស់បងប្អូនក្នុងការប្រើប្រាស់ធាតុចូលក្នុងផលិតកម្មដំឡូងមី។ បងប្អូន ត្រូវពង្រឹងបណ្តុំអាជីវកម្មនេះឲ្យរឹងមាំ ហើយក្លាយជាដៃគូក្នុងការបញ្ជាទិញរួម ដែលមានតម្លៃទាប មិនខាតពេលវេលា ហើយលក់ទៅវិញជាលក្ខណៈប្រមូលផ្តុំជាមួយដៃគូពិតប្រាកដណាមួយតាមលក្ខណៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលធ្វើឲ្យយើងទទួលបានតម្លៃទីផ្សារជាក់លាក់និងមាននិរន្តរភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter