ដាំដើមឈើមួយដើម ដើម្បីអ្នក
ព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
ឯកឩត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសយងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្តមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមដាំកូនឈើចំនួន ១៥០ដើម នៅសហគមន៍ព្រៃកំពែង ភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាមួយក្រុមយុវជនស្រុកតំបែរ ប្រមាណ ១០០នាក់ ដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ក្នុងគោលបំណងចលនាការដាំឈើ ថែរក្សាព្រៃឈើ ដើម្បីកូនចៅគ្រប់ជំនាន់។
សហគមន៍ព្រៃកំពែង កំពុងរៀបចំខ្លួនទទួលភ្ញៀវទេសចរណ៍ មកកំសាន្តក្រោមឈើត្រឈឹងត្រឈៃ លម្អដោយផ្កាវល្លិ៍ បំពង់ឡោម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម